
សូមថ្វាយព្រះសព្ទសាធុការពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥អានបន្ត
🚌រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានចូលរួមចំណែកផ្សព្វផ្សាយ(poster) អបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីតាមរយៈប្រព័ន្ធផ្តល់ព័ត៌មានឆ្លាតវៃ (Digital Signage) និងប្រព័ន្ធបង្ហាញព័ត៌មានឌីជីថល (Digital Screen) រថយន្កក្រុងសាធារណៈ ដើម្បីចូលរួមអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
🇰🇭 ព្រះរាជាណាចក្រកម្ពុជាសូមស្វាគមន៍!
រាជធានីភ្នំពេញសូមស្វាគមន៍!
សូមស្វាគមន៍មកកាន់មាតុភូមិរបស់បិតាស្ថាបនិកមួយរូបនៃហ្វ្រង់កូហ្វូនី!
សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាដ៏អច្ឆរិយៈ!
សូមស្វាគមន៍មកកាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!
ស្នាមញញឹមខ្មែរ ជាស្នាមញញឹមហ្វ្រង់កូហ្វូនី!




