ព័ត៌មានទាំងអស់

រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ «ជិះដោយមិនបង់ប្រាក់» បានរៀបចំរួចរាល់ តាមគោលដៅចេញដំណើរពីខេត្តនីមួយៗ ត្រឡប់មករាជធានីភ្នំពេញវិញសម្រាប់ការដឹកជញ្ជូននៅថ្ងៃទី១៣ ជាថ្ងៃចុងក្រោយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវាសេវារថយន្ដក្រុងសាធារណ:ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ តាមគោលដៅខេត្ដដែលត្រូវចេញដំណើរ។

ទិដ្ឋភាព និងសកម្មភាពបងប្អូនប្រជាពលរដ្ឋច្រើនកុះករ មកពីបណ្ដាខេត្ដមករាជធានីភ្នំពេញវីញ ដែលធ្វើដំណើរតាមរយៈរថយន្តក្រុងសាធារណ: «ជិះដោយមិនបង់ប្រាក់» របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែររួច នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃដឹកជញ្ជូនចុងក្រោយ។

រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ «ជិះដោយមិនបង់ប្រាក់» បានរៀបចំរួចរាល់ តាមគោលដៅចេញដំណើរពីខេត្តនីមួយៗ ត្រឡប់មករាជធានីភ្នំពេញវិញ

ទិដ្ឋភាព និងសកម្មភាពបងប្អូនប្រជាពលរដ្ឋច្រើនកុះករ បានកំពុងមកទទួលសេវារថយន្តក្រុងសាធារណ: «ជិះដោយមិនបង់ប្រាក់» របស់រដ្ឋបាលរាជធានីភ្នំពេញទាំងពីព្រឹកព្រលឹម ពីបណ្តាខេត្តមករាជធានីភ្នំពេញ

ទិដ្ឋភាព បងប្អូនប្រជាពលរដ្ឋមកទទួលសេវារថយន្ដក្រុងសាធារណ: «ជិះដោយមិនបង់ប្រាក់» ពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្ដាខេត្ដមករាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅថ្ងៃដឹកជញ្ជូនទី៤ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។

