
សូមថ្វាយព្រះសព្ទសាធុការពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥អានបន្ត
រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ «ជិះដោយមិនបង់ប្រាក់» បានរៀបចំរួចរាល់ តាមគោលដៅចេញដំណើរពីខេត្តនីមួយៗ ត្រឡប់មករាជធានីភ្នំពេញវិញសម្រាប់ការដឹកជញ្ជូននៅថ្ងៃទី១៣ ជាថ្ងៃចុងក្រោយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវាសេវារថយន្ដក្រុងសាធារណ:ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ តាមគោលដៅខេត្ដដែលត្រូវចេញដំណើរ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវារថយន្តក្រុងសាធារណៈពីស្រុកកំណើតមករាជធានីភ្នំពេញវិញ៖
-ជិះដោយមិនបង់ប្រាក់
-ជិះដោយមិនតម្រូវឱ្យមានការចុះឈ្មោះ
-ជិះដោយមិនតម្រូវអត្តញាណប័ណ្ណ ឬឯកសារផ្សេងៗ។
សូមជូនពរការធ្វើដំណើរប្រកបដោយ ស្នាមញញឹម និងសុខសុវត្ថិភាពគ្រប់ទីកន្លែង។




