
សូមថ្វាយព្រះសព្ទសាធុការពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥អានបន្ត
នៅព្រឹកព្រលឹមថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ រាជធានីភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានអញ្ជើញមកជូនដំណើរបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ “ជិះដោយមិនបង់ប្រាក់”។
នៅព្រឹកថ្ងៃទី១នេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ប្រកបដោយទឹកមុខញញឹមសប្បាយរីករាយ មកទទួលសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងគ្រប់គោលដៅ ដែលបានរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។
សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវារថយន្ដក្រុងសាធារណៈ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព។




