
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី5 ដែលបានភ្លេច អត្តសញ្ញាណប័ណ្ណ និងថវិកា មួយចំនួន (ដូចក្នុងរូប) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0186 ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ ទៅចំណតរង់ចាំ រថយន្តក្រុងមហាវិថី ឈ្នះ ឈ្នះ។ដោយក្រុមការងារបានរក្សាទុកជូន នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ។ សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖ -កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ -សន្សំសំចៃថវិកា និង -កាត់បន្ថយការបំពុលបរិស្ថាន សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ! រថយន្តក្រុង រថយន្តរបស់ខ្ញុំ! City Bus My Bus!




