
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី4A ដែលបានភ្លេច កាបូប មានអត្តសញ្ញាណប័ណ្ណ ប័ណ្ណ ប.ស.ស កាតចាក់វ៉ាក់សាំង សម្ភារផ្សេងៗទៀត និងថវិកាមួយចំនួន (ដូចក្នុងរូបភាព) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0203 នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ទៅស្ថានីយរថយន្តក្រុងបុរីសន្តិភាព២ ។
ដោយក្រុមការងារបានរក្សាទុក នៅស្ថានីយរថយន្តក្រុងបុរីសន្តិភាព២ ។
ចំពោះព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទខាងក្រោម÷016 688 713
សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ
-សន្សំសំចៃថវិកា និង
-កាត់បន្ថយការបំពុលបរិស្ថាន
សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ!
រថយន្តក្រុង រថយន្តរបស់ខ្ញុំ!
City Bus My Bus!




