
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែរត់អាកាសយានដ្ឋានអន្តរជាតិតេជោ- Airport Express Bus ដែលបានភ្លេច ប៉ាស្ព័រ ឈ្មោះ MORINAKA TAICHI និងថវិការមួយចំនួន (ដូចក្នុងរូបភាព) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 07-3-0230 នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ គោលដៅចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ- Airport Express Bus ទៅស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង។
ដោយក្រុមការងារបានរក្សាទុកនៅ ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ។
ចំពោះព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទខាងក្រោម÷016 909 809
សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ
-សន្សំសំចៃថវិកា និង
-កាត់បន្ថយការបំពុលបរិស្ថាន
សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ!
រថយន្តក្រុង រថយន្តរបស់ខ្ញុំ!
City Bus My Bus!




