
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី1A បានភ្លេច កាបូប (ដូចក្នុងរូបភាព) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 07-3-0310 នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងវាលស្បូវ ទៅស្ថានីយរថយន្តក្រុងមហាវិថីឈ្នះឈ្នះ។ដោយក្រុមការងារបានរក្សាទុក នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus ) រាជធានីភ្នំពេញ ដែលមានអាស័យដ្ឋាននៅផ្លូវមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ
-សន្សំសំចៃថវិកា និង
-កាត់បន្ថយការបំពុលបរិស្ថាន
សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ!
រថយន្តក្រុង រថយន្តរបស់ខ្ញុំ!
City Bus My Bus!




