
🚌 រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ អំពីសម្ភារដែលបានភ្លេចនៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0161 នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។
🎒 សម្ភារដែលបានភ្លេច គឺជា កាបូបស្ពាយ (ដូចក្នុងរូបភាព) ដែលមានទិសដៅចេញដំណើរពីរាជធានីភ្នំពេញ ទៅខេត្តកំពង់ធំ។
📍 ចំពោះសម្ភារក្រុមការងារបានរក្សាទុកនៅទីតាំងខេត្តកំពង់ធំ នៅវិថីប្រជាធិបតេយ្យ ខាងកើតវិមានឯករាជ្យ ( ក្រោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។
📞 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖
093 423 662
010 850 103
🌐 សូមចូលរួមជាមួយបណ្ដាញព័ត៌មានសង្គមរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ តាមរយៈ Link ខាងក្រោម៖
https://citybus.phnompenh.gov.kh/
https://www.openlink.co/phnompenhcitybus
☎️ សូមទំនាក់ទំនង Hot-Line រ.ដ.ស៖
012 240822, 069 240822




