
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី5 បានភ្លេច កាបូបដៃ ដែលមានទឹកប្រាក់មួយចំនួន (ដូចក្នុងរូបភាព) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0240 នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ គោលដៅចេញដំណើរពីព្រែកព្នៅ ទៅស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ។
ដោយក្រុមការងារបានរក្សាទុក នៅស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ។
ចំពោះព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទខាងក្រោម÷070 779 783
សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ
-សន្សំសំចៃថវិកា និង
-កាត់បន្ថយការបំពុលបរិស្ថាន
សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ!
រថយន្តក្រុង រថយន្តរបស់ខ្ញុំ!
City Bus My Bus!




