
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានតម្លើងប្រព័ន្ធផ្តល់ព័ត៌មានអ្នកដំណើរ (Digital Signage)
ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦អានបន្ត
នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានឆ្លៀតពេលដ៏មមាញឹកអញ្ជើញមកជូនដំណើរបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ “ជិះដោយមិនបង់ប្រាក់”។ នៅព្រឹកថ្ងៃទី១នេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ ប្រកបដោយទឹកមុខញញឹមសប្បាយរីករាយ មកទទួលសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងគ្រប់គោលដៅ ដែលបានរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវារថយន្ដក្រុងសាធារណៈ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព។




