អំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាការលើកទឹកចិត្ដដល់បុគ្គលិកអ្នកបើកបររថយន្ដក្រុង ដែលបានខិតខំបំពេញភារកិច្ចដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។
ពិធីនេះ ក្រោមអធិបតីភាព ឯកឧត្ដម ឆាយ វីរ: អភិបាលរង នៃគណ:អភិបាលរាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធាភ្នំពេញ បានពាំនាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បុគ្គលិកបើកបររថយន្ដក្រុងដែលបានខិតខំប្រឹងប្រែងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ អដ្ឋស័ក ២៥៧០ ដែលបានរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ " ជិះដោយមិនបង់បាក់ " ។
កម្មវិធីនេះប្រព្រឹត្ដទៅនាព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណ:រថយន្ដក្រុង (City Bus) រាជធានីភ្នំពេញ។














