នារសៀលថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ និងលោកស្រី ថ្នាក់ដឹកនាំមន្ដ្រីរាជការ និងបុគ្គលិកទាំងអស់ បានរៀបចំពិធីសូត្រមន្ដប្រោះព្រំប្រសិទ្ធពរជ័យសិរីសួស្តី សុំសេចក្តីសុខ និងត្រៀមទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០។ ក្នុងឱកាសឆ្នាំថ្មីនេះ លោកអភិបាល រ.ដ.ស សូមឱ្យមន្រ្ដីរាជការ និងបុគ្គលិកទាំងអស់ទទួលបាននូវពរជ័យសិរីសួស្ដី សេចក្ដីសុខ សេចក្ដីចម្រើន ជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបួងសួង សុំពរជ័យសិរីមង្គលពីទេវតាឆ្នាំថ្មី ជួយថែរក្សាប្រជាពលរដ្ឋទាំងអស់ប្រកបដោយសេចក្ដីសុខចម្រើន សុភមង្គល និងសុខភាពល្អជានិច្ច។

























