







វគ្គបណ្ដុះបណ្ដាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦
នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សីលធម៌ ឥរិយាបថក្នុងការបើកបរបម្រើសេវាដឹកជញ្ជូន សាធារណៈតាមរថយន្តក្រុង និងបច្ចេកទេសសុវត្ថិភាពក្នុងករណីរថយន្តក្រុងជួបឧបទ្ទវហេតុ» ក្រោមអធិបតីភាព លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង ស្ដីពីការបម្រេីសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
សេចក្តីជូនដំណឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង ស្ដីពី ការពង្វាងចរាចរណ៍រថយន្តក្រុងសាធារណៈបណ្ដោះអាសន្នសម្រាប់ប្រតិបតិ្តការខ្សែរត់ទី២A ខ្សែទី៤A និងខ្សែទី៥។
អ្នកដំណើរភ្លេចសម្ភារៈថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី1A បានភ្លេច កាបូប (ដូចក្នុងរូបភាព) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 07-3-0310 នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងវាលស្បូវ ទៅស្ថានីយរថយន្តក្រុងមហាវិថីឈ្នះឈ្នះ ។
អ្នកដំណើរទទួលសម្ភារៈថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានប្រគល់ អត្តសញ្ញាណប័ណ្ណ មានឈ្មោះ អុង ប៉ុណ្ណា (ដូចក្នុងរូបភាព) ដែលអ្នកដំណើរបានភ្លេច នៅលើរថយន្តក្រុងខ្សែទី2A ស្លាកលេខ រដ្ឋ 37-3-0230 នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ និងបានប្រគល់ជូនម្ចាស់ដើមវិញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ។
អ្នកដំណើរភ្លេចសម្ភារៈថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី4A ដែលបានភ្លេច កាបូប មានអត្តសញ្ញាណប័ណ្ណ ប័ណ្ណ ប.ស.ស កាតចាក់វ៉ាក់សាំង សម្ភារផ្សេងៗទៀត និងថវិកាមួយចំនួន (ដូចក្នុងរូបភាព) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0203 នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ទៅស្ថានីយរថយន្តក្រុងបុរីសន្តិភាព២ ។
អ្នកដំណើរភ្លេចសម្ភារៈថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែរត់អាកាសយានដ្ឋានអន្តរជាតិតេជោ- Airport Express Bus ដែលបានភ្លេច ប៉ាស្ព័រ ឈ្មោះ MORINAKA TAICHI និងថវិការមួយចំនួន (ដូចក្នុងរូបភាព) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 07-3-0230 នៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ គោលដៅចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ- Airport Express Bus ទៅស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ។
អ្នកដំណើរទទួលសម្ភារៈថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានប្រគល់ ប៉ាស្ព័រ ឈ្មោះ MORINAKA TAICHI និងថវិការមួយចំនួន (ដូចក្នុងរូបភាព) ដែលអ្នកដំណើរជនបរទេសបានភ្លេច នៅលើរថយន្តក្រុងខ្សែរត់ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ- Airport Express Bus ស្លាកលេខ រដ្ឋ 07-3-0230 នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ និងបានប្រគល់ជូនម្ចាស់ដើមវិញនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ។



