រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែរត់ AEB ដែលបានភ្លេចកាបូប ដាក់ប្រអប់បាយ និងឆ័ត្រ (ដូចក្នុងរូប) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0095 នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ទៅស្ថានីយរថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ ។
ដោយក្រុមការងារបានរក្សាទុក នៅស្ថានីយរថយន្តក្រុង ចាក់អង្រែលើ ។ចំពោះព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទខាងក្រោម÷016 909 809 ។
សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
- កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ
- សន្សំសំចៃថវិកា និង
- កាត់បន្ថយការបំពុលបរិស្ថាន
សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ!
រថយន្តក្រុង រថយន្តរបស់ខ្ញុំ!
City Bus My Bus!