
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី4B ដែលបានភ្លេច កាបូបដៃមានអត្តសញ្ញាណប័ណ្ណ កាតធនាគារ និងថវិការមួយចំនួនចំនួន (ដូចក្នុងរូបភាព) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 07-3-0287 នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងតំបន់សេដ្ឋកិច្ចពិសេស ទៅស្ថានីយរថយន្តក្រុងបុរីសន្តិភាព២ ។ ដោយក្រុមការងារបានរក្សាទុក ស្ថានីយរថយន្តក្រុងបុរីសន្តិភាព២។ចំពោះព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទខាងក្រោម÷ 016 688 713 សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖ -កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ -សន្សំសំចៃថវិកា និង -កាត់បន្ថយការបំពុលបរិស្ថាន សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ! រថយន្តក្រុង រថយន្តរបស់ខ្ញុំ! City Bus My Bus!




