ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
នៅថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះ បណ្តាល ស្តីពីការពង្រឹងតួនាទី ភារកិច្ច និងក្រុមសីលធម៌បុគ្គលិកបើកបររថយន្តក្រុងសាធារណៈ ក្រោមអធិបតីភាព លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ។
