ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានបន្តប្រជុំពិភាក្សាជាមួយក្រុមការងារជំនាញការមកពីចក្រភពអង់គ្លេស (Transport for London) ពីវឌ្ឍនភាពដំណើរការគម្រោងធ្វើអោយប្រសើរឡើង ដើម្បីបង្កើនប្រសិទ្ធភាពសេវារថយន្តក្រុងសាធារណៈ ខ្សែរត់ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ Airport Express Bus។
