ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥
នារសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋាករស្វយ័តដឹកជញ្ចូនសាធារណៈរថយន្តក្រុង (City Bus) សហការជាមួយក្រុមហ៊ុន ខេ ខេមបូឌា បើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញបើកបរប្រកបដោយសុវត្ថិភាព និងសន្សំសំចៃជូនដល់អ្នកបើកបរ ក្រោមអធិបតីភាព លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)។ ឆ្លៀតក្នុងឱកាសនេះ លោក អភិបាល បានមានមតិផ្តាំផ្ញើរដល់អ្នកបើកបរដែលចូលរួមវគ្គបណ្ដុះបណ្ដាលនេះសូមយកចិត្តទុក្ខដាក់លើការបណ្ដុះបណ្ដាល និងសូមយកចិត្តទុក្ខដាក់ការបើកបរគោរពគោលការណ៍ច្បាប់វិន័យ រ.ដ.ស ក្រៅពីការបើកបរបានល្អត្រូវចេះថែទាំរថយន្ត ដើម្បីធានាបាននូវការប្រើប្រាស់រថយន្តបានយូរអង្វែង។
