ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥
ញត្តិថ្កោលទោស ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃ របស់កងកម្លាំងប្រដាប់អាវុធថៃមកលើដែនអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ដែលបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិត និងរងរបួសមួយចំនួន ព្រមទាំង ខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅដ្ឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមបណ្តាតំបន់ ជាច្រើន ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ៕
