រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី4B ដែលបានភ្លេច ទូរស័ព្ទម៉ាកOPPO (ដូចក្នុងរូប) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0317 ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងបុរីសន្តិភាព២ ទៅស្ថានីយរថយន្តក្រុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ដោយក្រុមការងារបានរក្សាទុកជូន នៅស្ថានីយរថយន្តក្រុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ
-សន្សំសំចៃថវិកា និង
-កាត់បន្ថយការបំពុលបរិស្ថាន
សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ!
រថយន្តក្រុង រថយន្តរបស់ខ្ញុំ!
City Bus My Bus!
