ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥
នៅព្រឹកថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ២០២៥ ខ្ញុំបាទបានដឹកនាំសហការី រដ្ឋាកស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ត (City Bus) រាជធានីភ្នំពេញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ផូ ខន ទី ប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវជាឪពុកក្មេក របស់លោកដាញ់ ដារិទ្ធ ដែលទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១:២១នាទី ក្នុងជន្មាយុ៨៤ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ យេីងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះអាឡោះអាល័យជាមួយក្រុមគ្រួសារ នៃសពដោយសេចក្ដីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ផូ ខន បានទៅបដិសន្ធិក្នុងបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
