រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី5 ដែលបានភ្លេច អត្តសញ្ញាណប័ណ្ណ និងថវិកា មួយចំនួន (ដូចក្នុងរូប) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0186 ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ ទៅចំណតរង់ចាំ រថយន្តក្រុងមហាវិថី ឈ្នះ ឈ្នះ។ ដោយក្រុមការងារបានរក្សាទុកជូន នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ។
សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ
-សន្សំសំចៃថវិកា និង
-កាត់បន្ថយការបំពុលបរិស្ថាន
សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ!
រថយន្តក្រុង រថយន្តរបស់ខ្ញុំ!
City Bus My Bus!
