ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី1A ដែលបានភ្លេច ទូរស័ព្ទដៃម៉ាក ViVO (ដូចក្នុងរូប) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0072 ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងវាលស្បូវ ទៅចំណតរថយន្តក្រុងមហាវិថីឈ្នះឈ្នះ ។ ដោយក្រុមការងារបានរក្សាទុកជូននៅចំណតរថយន្តក្រុងមហាវិថី ឈ្នះឈ្នះ។
សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖
-កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ
-សន្សំសំចៃថវិកា និង
-កាត់បន្ថយការបំពុលបរិស្ថាន
សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ!
រថយន្តក្រុង រថយន្តរបស់ខ្ញុំ!
City Bus My Bus!
