ថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំរោង ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៦ រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងរថយន្ត ទាំងអ្នកបើកបរ និងមានទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃ នៅតាមគោលដៅចេញដំណើរនីមួយៗ សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល០៦ ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ “ជិះដោយមិនបង់ប្រាក់” ពេលវេលាចេញដំណើរចាប់ពីម៉ោង៦:៣០នាទីព្រឹក រហូតដល់ម៉ោង ១១:៣០ នាទីព្រឹក។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវារថយន្ដក្រុងសាធារណៈ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព។ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងចេញដំណើរ សូមចុចLinkខាងក្រោមនេះ។ https://citybus.phnompenh.gov.kh/














