រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី2A ដែលបានភ្លេច កាបូបស្ពាយ (ដូចក្នុងរូប) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0256 ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ទៅស្ថានីយរថយន្តក្រុងព្រែកសំរោង។ដោយក្រុមការងារបានរក្សាទុកជូនស្ថានីយរថយន្តក្រុងព្រែកសំរោង។ សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖ -កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ -សន្សំសំចៃថវិកា និង -កាត់បន្ថយការបំពុលបរិស្ថាន សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ! រថយន្តក្រុង រថយន្តរបស់ខ្ញុំ! City Bus My Bus!





