ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥
នៅថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៥ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានប្រជុំណែនាំដល់ក្រុមការងារ ជាពិសេសអ្នកបើកបររថយន្តក្រុងទាំងអស់ក្នុងការបំពេញភារកិច្ចដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ-និយោជិតក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែ “ជិះដោយមិនបង់ប្រាក់” ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥សូមអ្នកបេីកបរប្រកាន់ភ្ជាប់ក្រមសីលធម៌ វិន័យ បេីកបរគោរពច្បាប់ចរាចរណ៍ បេីកបរមានការអធ្យាស្រ័យគឺដើម្បីធានាបានការដឹកជញ្ចូននេះប្រកបដោយសុវត្ថិភាព ផាសុកភាពជូនបងប្អូនប្រជាពលរដ្ឋពេញលេញ។
