ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់ក្រមសីលធម៌ និងឥរិយាបថជាអ្នកបើកបរបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក្រោមអធិបតីភាព លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ និងបានណែនាំដល់អ្នកបើកបររថយន្តក្រុងទាំងអស់ ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌ វិន័យក្នុងការបម្រើសេវា ជាពិសេសការបើកបរត្រូវបើកបរគោរពចរាចរណ៍ បើកបរត្រូវមានការអធ្យាស្រ័យយោគយល់ខ្ពស់ ដើម្បីធានាឱ្យបានពេញលេញក្នុងការដឹកជញ្ចូនបងប្អូនប្រជាពលរដ្ឋ និងកម្មករ-និយោជិត “ជិះដោយមិនបង់ប្រាក់” ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ដែលវគ្គបណ្តុះបណ្តាល និងប្រជុំណែនាំនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ នឹងរសៀលថ្ងៃអង្គារ ទី០៨ ខែមេសា ឆ្នាំ២០២៥នេះ។
