ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥
នារសៀលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “វិធីសាស្ដ្រសង្គ្រោះបឋមពេលរថយន្តក្រុងសាធារណៈជួបឧបទ្ទវហេតុ” ក្រោមអធិបតីភាព លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋាករស្វយ័តសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ។ ជាការណែនាំ លោកអភិបាលបានណែនាំដល់បុគ្គលិកបើកបររថយន្តក្រុងសាធារណៈទាំងអស់ ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌ វិន័យក្នុងការបម្រើសេវា បើកបរត្រូវបើកបរគោរពចរាចរណ៍ ចូលគ្រប់ចំណតរងចាំតាមខ្សែរត់ ជាពិសេសការប្រុងប្រយ័ត្នខ្ពស់គ្រប់វិនាទីក្នុងពេលបើកបរ ដើម្បីធានាបានសុវត្ថិភាពជូនដំណើរ។
