រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ខ្សែទី6 ដែលបានភ្លេច អត្តសញ្ញាណប័ណ្ណ (ដូចក្នុងរូប) នៅលើរថយន្តក្រុងស្លាកលេខ រដ្ឋ 37-3-0083 ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ គោលដៅចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ទៅស្ថានីយរថយន្តក្រុងមហាវិថីឈ្នះឈ្នះ។ ដោយក្រុមការងារបានរក្សាទុកជូនស្ថិតនៅទីស្នាក់ការរដ្ឋាករស្វយ័ត្នដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ។ សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី -កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ -សន្សំសំចៃថវិកា និង -កាត់បន្ថយការបំពុលបរិស្ថាន សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ! រថយន្តក្រុង រថយន្តរបស់ខ្ញុំ! City Bus My Bus!





