
រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ «ជិះដោយមិនបង់ប្រាក់» បានរៀបចំរួចរាល់ តាមគោលដៅចេញដំណើរពីខេត្តនីមួយៗ ត្រឡប់មករាជធានីភ្នំពេញវិញ
ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦អានបន្ត
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានតម្លើងប្រព័ន្ធផ្តល់ព័ត៌មានអ្នកដំណើរ (Digital Signage) ដើម្បីផ្តល់ព័ត៌មានដល់អ្នកដំណើរ អំពីខ្សែរត់រថយន្តក្រុងទាំងអស់ និងការផ្សាយផ្ទាល់ទីតាំងរថយន្តក្រុងតាមខ្សែរត់នីមួយៗ។ ប្រព័ន្ធផ្តល់ព័ត៌មានអ្នកដំណើរ (Digital Signage) បានតម្លើងចំនួន៣ទីតាំង ស្ថានីយរង្វង់មូលកួចកាណុង ស្ថានីយចេញដំណើរ និងស្ថានីយមកដល់អ្នកដំណើរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់ជំហានទី១ និងបន្តតម្លើងប្រព័ន្ធផ្តល់ព័ត៌មានអ្នកដំណើរ (Digital Signage)បន្ថែមទៀសម្រាប់ជំហានទី២។ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦




