ព័ត៌មានថ្មីៗថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦
កាន់តែងាយស្រួល កាន់តែមានផាសុកភាព ជិះរថយន្ដក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ-Airport Express Bus មានតម្លៃធូរថ្លៃ មានផាសុកភាព មានសុវត្ថិភាព និងឥឡូវនេះអាចប្រើប្រាស់សេវាអុីនធឺណិត(Free WiFi) ដោយឥតគិតថ្លៃថែមទៀត នៅតាមរថយន្តក្រុងសាធារណៈ និងចំណតរង់ចាំរថយន្តក្រុងសាធារណៈរបស់ខ្សែរត់ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ-Airport Express Bus។ សូមអរគុណ ក្រុមស្មាត(Smart Axiata) ដែលបានសហការ និងឧបត្ថម្ភការបំពាក់អុីនធឺណិតឥតគិតថ្លៃ(Free WiFi) ខ្សែរត់រថយន្ដក្រុងសាធារណ:អាកាសយានដ្ឋានអន្ដរជាតិតេជោ-Airport Express Bus ។ សូមចូលរួមធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ (City Bus) រាជធានីភ្នំពេញ ដើម្បី៖ -កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ការកកស្ទះចរាចរ -សន្សំសំចៃថវិកា និង -កាត់បន្ថយការបំពុលបរិស្ថាន សូមគាំទ្រសេវារថយន្តក្រុងសាធារណៈ(City Bus) រាជធានីភ្នំពេញ! រថយន្តក្រុង រថយន្តរបស់ខ្ញុំ! City Bus My Bus!














